|
|
អ្នកចាត់ការក្លឹប Chelsea លោក Thomas Tuchel មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឮសម្ដីរបស់ ខ្សែប្រយុទ្ធវ័យក្មេង Timo Werner ហាក់ដូចជាមិនពេញចិត្តនឹងក្លឹបលោក ក្រោយចាញ់ប្រកួតមិត្តភាព Pre Season ក្នុងជំនួបជាមួយក្លឹបអាមេរិក Charlotte នៅក្នុងថ្ងៃនេះនូវលទ្ធផល ១-១ ដោយកាត់សេចក្ដីតាមប៉េណាំងទីដែលមានលទ្ធផល ៣-៥។
លោក Tuchel បាននិយាយថា៖" ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង។ បើខ្ញុំនៅក្មេងដូចគេវិញ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលមកលេងឲ្យ Chelsea ។ និយាយទៅ Werner គេត្រូវតែរកម៉ោងលេងឲ្យបានច្រើន តាមរយៈបង្ហាញគុណភាពរបស់គេ ដើម្បីយកកន្លែងលេង និងការពារកន្លែងដែលគេនោះ "។
គួរបញ្ជាក់ថាក្រោយចាញ់ប្រកួតខាងលើ Werner បានលើកឡើងហាក់ដូចជាមិនពេញចិត្តនឹង Chelsea ដោយគេលើកឡើងក្នុងន័យនេះថា កន្លែងណាក៏គេពេញចិត្តនឹងនៅដែរឲ្យតែកន្លែងនោះគេមានម៉ោងលេង និងអាចស៊ុតចូលបានច្រើន៕
ប្រភព ៖ BBC Sport
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...